មនុស្សស្រីល្ងង់កាន់លុយប្តី ឯមនុស្សស្រីឈ្លាសវៃប្រើវិធីទាំងបីនេះ

មានមនុស្សជាច្រើនសួរខ្ញុំថា ក្នុងនាមជាមនុស្សស្រីគួរតែកាន់លុយប្តីទេ? ពីព្រោះមនុស្សប្រុសឱ្យតែមានលុយតែងតែចង់សប្បាយមានស្រីក្រៅ។ ដូច្នេះ ចង់ឱ្យចំណងអាពាហ៍ពិពាហ៍មានសុភមង្គល លុះត្រាតែក្នុងដៃរបស់មនុស្សប្រុសគួរតែកុំមានប្រាក់ច្រើនពេក។ តាមពិតទៅគំនិតមួយនេះខុសធ្ងន់ណាស់ បើមនុស្សស្រីម្នាក់ពឹងផ្អែកចំពោះការកាន់លុយប្តីដើម្បីទទួលបានសុភមង្គល និងសុវត្ថិភាពផ្លូវចិត្តនោះ ចុះមនុស្សប្រុសដែលក្រីក្រទាំងនោះ នៅតែលួចមានស្រីបានដដែល តើនេះគួរបកស្រាយយ៉ាងម៉េចវិញទៅ? សូមចងចាំថា សុវត្ថិភាពផ្លូវចិត្តរបស់មនុស្សស្រី គឺតាមរយៈភាពខ្លាំង និងការជឿជាក់លើខ្លួនឯងផ្តល់ឱ្យតែប៉ុណ្ណោះ គ្មានទាក់ទងនឹងអ្នកដទៃឡើយ។ នារីល្ងង់ គឺជាមនុស្សស្រីដែលចេះតែចង់កាន់លុយប្តី ឯនារីឈ្លាសវៃវិញ តែងតែអាចគ្រប់គ្រងមនុស្សប្រុសបានតាមរយៈវិធីទាំង៣ខាងក្រោមនេះ ៖ ១. រក្សាមាត់របស់ខ្លួនឯងឱ្យបានល្អ ពាក្យបុរាណពោលថា ៖ គ្រោះចេញពីមាត់ អ្នកទាំងអស់ក្រឡេកមើលភរិយាមួយចំនួនទៅដឹងហើយ ជាធម្មតាចូលចិត្តនិយាយរឿងឥតបានការ ដូច្នេះតែងតែមិនសូវទទួលបានអារម្មណ៍ល្អពីស្វាមីឡើយ ដ្បិតតែគេនិយាយថាស្តីឱ្យគឺស្រលាញ់មែន តែមានរឿងខ្លះ ក្នុងនាមជាប្រពន្ធគួរតែនិយាយអ្វីឱ្យមានព្រំដែន ដាច់ខាតត្រូវរក្សាមាត់ខ្លួនឯងឱ្យបានល្អ ធ្វើខ្លួនឱ្យរៀបរយ។ ប្តីប្រពន្ធឈ្លោះគ្នាគឺជារឿងធម្មតា តែសូមចាំថាកុំប្រើពាក្យសម្ដីណាដែលធ្វើឱ្យរបួសដល់ចិត្តរបស់គេ មនុស្សប្រុសមិនប្រកាន់មិនមែនបានន័យថាគេមិនទុកក្នុងចិត្តឡើយ ដាច់ខាតកុំចាំដល់ចិត្តគេខ្ទេចខ្ទាំចិត្តហើយ ទើបនឹកស្តាយក្រោយឱ្យសោះ។ ដូច្នេះហើយ ត្រូវរក្សាមាត់ឱ្យបានល្អ កុំសូវនិយាយពាក្យដែលមានបន្លា ត្រូវចេះលើកទឹកចិត្តលួងលោមឱ្យបានច្រើន បែបនេះទើបទំនាក់ទំនងប្តីប្រពន្ធអ្នកមានស្ថិរភាព។ មនុស្សស្រីអាចមានរូបរាងមិនសូវស្អាត អាចគ្មានចំណេះដឹង តែមិនអាចគ្មានចរិយាសម្បតិ្តឡើយ ព្រោះទឹកចិត្ត និងចរិយាសម្បត្តិរបស់មនុស្សស្រីគឺជាភាពទាក់ទាញដ៏មានប្រសិទ្ធភាពបំផុត។ ប្តីប្រពន្ធដែលមានភាពស្រុះស្រួលគ្នា ដាច់ខាតត្រូវមានការយល់ចិត្តគ្នា និងទំនាក់ទំនងស្អិតរមួត ចាំបាច់ត្រូវតែរក្សារមាត់យើងឱ្យបានល្អ។ ២. … Continue reading មនុស្សស្រីល្ងង់កាន់លុយប្តី ឯមនុស្សស្រីឈ្លាសវៃប្រើវិធីទាំងបីនេះ